Responsive Ads Here

Friday, November 4, 2016

ឃើញទេ ស្នេហាមិនប្រកាន់ អាយុ រូបរាង ពិតជាមាន តារាកំប្លែង កាតុំអ៊ឺត នឹងចូលរោងការ នៅថ្ងៃទី១០ខាងមុខនេះ

ភ្នំពេញ៖ តារាកំប្លែងមាឌល្អិត ក្នុងក្រុមនាយកុយ នាង កាតុំអ៊ឺត នឹងចូលរោងការជាមួយនឹងបុរសវ័យក្មេងជាងនាង ១០ឆ្នាំ ដែលនឹងប្រព្រឹត្តធ្វើឡើង នៅថ្ងៃទី១០ ខែវិច្ឆិកា ខាងមុខនេះ នៅឯស្រុកកំណើត ស្រុកក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ។

បើតាមសម្តីអះអាង ពីមិត្តភក្តិជិតស្និទ្ធរបស់ តារាកំប្លែងរូបនេះ បានឲ្យដឹងថា នាង បានទាក់ទងជាមួយនឹងមិត្តប្រុស យូរណាស់មកហើយ ដែលរូបលោក មិនស្ថិតក្នុងរង្វង់សិល្បៈ ពោលគឺជាជាងពិដានម្នាក់ រស់នៅក្រុងព្រះសីហនុ ឈ្មោះ ភូង ភិន អាយុ ២០ឆ្នាំ។ រីឯពិធីរៀបការរបស់នាង ក៏មិនបានធ្វើធំដុំប៉ុន្មានឡើយ ព្រោះមិនសូវអញ្ជើញអ្នកសិល្បៈមកច្រើនទេ ក្រៅពីក្រុមកំប្លែងជាមួយគ្នាតែប៉ុណ្ណោះ។
តាមប្រភពខាងលើ ក៏បានបញ្ជាក់ដែរថា ទោះបីអ្នកទាំងពីរ មានអាយុ និងរូបរាងខុសគ្នា តែបើតាមការសង្កេតភាគីទាំងសងខាង មើលទៅស្រលាញ់គ្នាខ្លាំងណាស់ ដែលជារឿយៗ បុរសរូបនោះ តែងតែអមដំណើរជាប់ ពេលនាងកាតុំអ៊ឺត ឡើងលេងកំប្លែងម្តងៗ។

យ៉ាងណាមិញ ក្រោយពីនាងបានរៀបការហើយ នាងក៏មិនបោះបង់អាជីពតារាកំប្លែងចោលដែរ គឺមានតែបង្កើនការសម្តែងបន្ថែមទៀត សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារពេលនាងមានកូនចៅ៕

ឃើញទេស្នេហា ដែលមិនប្រកាន់កម្ពស់ សម្រស់ និងរូបរាង គឺមានពិត ជាក់ស្តែងដូច ជាតារាកំប្លែង កាតុំអ៊ឺត ដែលខ្វះតែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ រូបនាងនឹងមានគ្រួសារមួយ រស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ៕ ចុះចំណែកប្រិយមិត្តមានអ្វី ជូនពរទៅកាន់តារាកំប្លែងមួយរូបនេះដែរទេ?







ប្រភព ៖ khmerload.com

No comments:

Post a Comment